គ្រឿងផ្សំៈ
មីសួ ១ខាំកន្លះ (ត្រាំទឹកអោយទន់)
បង្គា ៥ទៅ៧ (បកអោយស្អាត)
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ
ទឹកម្ទេស(ថៃ) ៥ស្លាបព្រាបាយ
ពងមាន់ ១គ្រាប់ (គោះដាក់ចាន វាយអោយបែក)
ត្រកួនចិន ៧០ក្រាម (ហាន់ខ្លីល្មម)
ស្ពៃបូកគោ ៧០ក្រាម (ហាន់ខ្លីល្មម)
តាំងអោ ៤០ក្រាម (ហាន់ខ្លីល្មម)
ទឹក ៣ចានចង្កិះ
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់បង្គា ត្រកួន ស្ពៃបូកគោ និងតាំងអោចូលកូអោយសព្វ រួចដាក់ពងមាន់ចូលកូអោយសព្វ សឹមដាក់មីសួចូលកូអោយសព្វម្តងទៀត រួចដាក់ទឹកម្ទេសចូលទុកអោយពុះជាការស្រេច៕
No comments:
Post a Comment