Google Ad

Thursday, July 6, 2017

របៀបធ្វើ ស្ងោជ្រក់ត្រយោងចេក

គ្រឿងផ្សំៈ
មាន់ ១ក្បាល
ខ្ទឹមស ៥កំពឹស (ដំអោយត្រប៉ែត)
ត្រយោងចេក ២
ទឹកត្រី ១ស្លាបព្រាបាយ
អំបិល ១ស្លាបព្រាបាយ
ស្ករ ២ស្លាបព្រាបាយ
ប៊ីចេង ១ស្លាបព្រាកាហ្វេ
ស្លឹកជីនាងវង ស្លឹកខ្ទឹម ជីបន្លា និងតាំងអោ (ហាន់ល្អិតៗ)
ម្ទេស ៥ (ហាន់ល្អិតៗ)
ក្រូចឆ្មា
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់អំបិលប្រហែលកន្លះស្លាបព្រាកាហ្វេ និងខ្ទឹមសចូល សឹមដាក់មាន់ស្ងោ (ទាំងមូល)អោយឆ្អឹន ប្រហែល៣០នាទី។
យកត្រយោងចេក កាត់ជាបួន រួចយកដុំនីមួយៗពុះជាពី សឹមហាន់ ជាដុំបញ្ឈ តូចល្មម រួចដាក់ត្រាំក្នុងទឹក (មើលវីឌីអូ) រួចលាងទឹកអោយស្អាត។
ពេលមាន់ស្ងោឆ្អឹនហើយ ស្រង់មាន់ចេញ រួចដាក់ស្ករ អំបិល ប៊ីចេង ទឹកត្រីចូលក្នុងទឹកស្ងោមាន់។
បន្ទាប់មកដាក់ត្រយោងចេកចូលទុកអោយពុះ។
យកសាច់មានដែលស្ងោឆ្អឹនទៅហែកជាដំធំល្មម រួចយកទៅដាក់ក្នុងឆ្នាំងសម្លរ (ពេលទឹកកំពង់ពុះ) រួចកូអោយសព្វ ទុកអោយពុះជាកាស្រេច៕
ពេលទទូលទាន ដួសសម្លរដាក់ចាន រួចដាក់ក្រូចឆ្មា ស្លឹកជី និងម្ទេស តាមចំនូលចិត្តជាការស្រេច៕


No comments:

Post a Comment