គ្រឿងផ្សំៈ
សាច់មាន់
គ្រឿងក្នុងមាន់
ខ្ទិះដូង
ត្រកួន
ម្នាស់
ត្រប់វែង
ម្ទេសក្រៀម
ម្ទេសស្រស់
ប្រេងឆា
ស្ករស
ម្សៅស៊ុប
អំបិល
វិធីធ្វើៈ
ដំបូងយកម្ទេសក្រៀមមកចិញ្ច្រាំឲ្យម៉ដ្ឋ សាច់មាន់ និងគ្រឿងក្នុងត្រូវលាងទឹកឲ្យស្អាត ត្រកួនកាត់ជាកង់ៗ ម្នាស់ និងត្រប់ហាន់ជាដុំតូចល្មម។
ចាក់ប្រេងចូលឆ្នាំងឲ្យក្តៅល្មមរួចឆាម្ទេសក្រៀម សាច់មាន់ និងគ្រឿងក្នុងឆាច្របល់ចូលគ្នា រួចចាក់ខ្ទិះដូង និងទឹកចូលឲ្យពុះទើបដាក់គ្រឿងផ្សំ ដូចជា ស្ករស អំបិល ម្សៅស៊ុប និងបង់អម្ពិលបន្តិចចូល ឲ្យពុះទើបចាក់បន្លែចូលហើយបង់ម្ទេសស្រស់៕
No comments:
Post a Comment