គ្រឿងផ្សំៈ
គ្រឿងសមុទ្រ ៣ទៅ៤ខាំ (តាមចំនូលចិត្ត មឹក គ្រុំ បង្គា ជើងក្តាម)
ផ្សិតចំបើង កន្លះខាំ (ពុះជាពីរ)
រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
ទឹកត្រី ២ទៅ៣ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ ៣ទៅ៤ស្លាបព្រាបាយ
ម្ទេស
ជីនាងវង
ទឹក ១លីត្រ
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់ម្ទេស រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី និងផ្សិតចូលទុកអោយពុះ។ដាក់គ្រឿងសមុទ្រចូល ទុកអោយពុះប្រហែល ២នាទី (កុំគ្រប) រួចបិទភ្លើង។ ដាក់ស្លឹកជី និងទឹកក្រូចឆ្មារកូអោយសព្វជាការស្រេច៕
No comments:
Post a Comment