គ្រឿងផ្សំៈ
ជើងទា
ជីវ៉ាន់ស៊ុយ
ស្ករស
ខ្ទឹមស
បីចេង
ប្រេងខ្យង
ម្រេច
ផ្សិតក្រៀម
ប្រេងល្ង
វិធីធ្វើៈ
ជើងទាផាក់ឡូវ ៥គូ, ខ្លាញ់ជ្រូកទំហំ ៥x៥ ស.ម ៣បន្ទះ, ផ្សិតចិន ៥ដើម, ខ្ទឹមស ដុំបំបែក ១០កំពិស, ឬសជីវ៉ាន់ស៊ុយ ៣ដើម, ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ , ស្ករស ១ស្លាបព្រាកាហ្វេ , ប្រេងខ្យង ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ , ទឹកស៊ុប ១/២ ពែង , ប៊ីចេង ។ ផ្សិតចិន ត្រាំទឹកអោយទន់ កាត់ផ្នែកចាស់រឹងចេញ ។ កាប់ជើងទា ជាកង់ៗ ដាក់តម្រៀបក្នុងឆ្នាំងដី ដែលរៀបខ្លាញ់ជ្រូក ពីក្រោមជាស្រេច ដាក់ផ្សិតចិន ខ្ញី ខ្ទឹមស ឬសជីរវ៉ាន់ស៊ុយ ម្រេច ។ ផ្សំស្ករ ប៊ីចេង ប្រេងខ្យង ប្រេងល្ង ទឹកស៊ុប ចូលជាមួយគ្នា ស្រោចក្នុងឆ្នាំងដី បិទគម្រប ដាក់លើចង្រ្កាន ចំហុយ រហូតនៅទឹកតិចៗ ទទួលទានជាមួយទឹកជ្រលក់ជូរ និងម្រេចម៉ដ្ឋ ៕
No comments:
Post a Comment