Google Ad

Thursday, July 6, 2017

របៀបធ្វើ ខជើងមាន់

គ្រឿងផ្សំៈ
ជើងមាន់​ ១គីឡូ​
សៀងខ្មៅ ​កន្លះខាំ​
មើមខ្ញីចិញ្ច្រាំ​ ១ខាំ​
ខ្ទឹមសចិញ្ច្រាំ​​ ១ខាំ​​
ម្ទេសផ្អែម​ ៥ផ្លែ​
ផ្កាចាន់​ ឬ​ ប៉ូចកាក់ ១០ផ្កា
​ស្ករត្នោត​ ២​ ស្លាបព្រាបាយ​
ទឹកប្រេងខ្យង​ ៥ស្លាបព្រាបាយ​
ស្រា ស​ កន្លះពែង​
ប្រេងឆា​ ១ដប

របៀបធ្វើៈ
ប្រឡាក់ជើងមាន់​នឹងស្រាសកន្លះពែង​ ចំនួនមួយម៉ោង ​ហើយដាក់ស្ងោរ​ ឱ្យផុយទន់ស្បែក​ ទើបស្រង់ចេញហើយសម្រស់ទឹកឱ្យស្ងួត។
​ដាំប្រេងឆាក្នុងខ្ទះ​ ដាំអោយក្តៅ ​ហើយបំពងជើងមាន់ ឱ្យក្រឡោតពងស្បែក ​ឡើងក្រហមស្អាត​ ទើបស្រង់ចេញដួសទុកឱ្យត្រជាក់។ ​ពេលបំពង​ សូមគ្របគម្របកុំខាន​ ដើម្បីកុំឱ្យខ្លាញ់ផ្ទុះ ​រលាកដៃ​ ឬ មុខ។ ​យកល្អ​ សូមប្រើគម្របឆ្នាំង​ ដែលថ្លាដូចកញ្ចក់ ​ងាយមើលឃើញជើងមាន់បំពងខាងក្នុង។​
ក្នុងឆ្នាំងថ្មីមួយ​ សូមដាក់ស្ករត្នោត ​កូរឱ្យក្រហម​ ឡើងជ័រជើងអង្ក្រង​ រួចដាក់​ ខ្ទឹមសចិញ្ច្រាំ ​និង មើមខ្ញីចិញ្ច្រាំ ចូល​ កូរឱ្យឈ្ងុយ ​ទើបចាក់ស្រា ស​ ១វែក ​ថែមទឹកប្រេងខ្យង ​សៀងខ្មៅ​ ផ្កាចាន់​ (ឬ ប៉ូចកាក់) ​ចូលថែមទៀត កូរឱ្យសព្វ។
ចាក់ជើងមាន់បំពងចូល ​កូរឱ្យចូលជាតិ ​ហើយថែមទឹក ​ដាក់ខ ឱ្យចូលជាតិ​ រហូតផុយទន់ស្បែកជើងមាន់។​ បើមិនទាន់ផុយ ​សូមថែមទឹកទៀតរម្ងាស់ទាល់តែផុយ ​រួចភ្លក្សថែមថយគ្រឿង​ តាមចំណូលចិត្តត្រូវ​ការ។​នៅពេលដួសបរិភោគក្តៅ​ សូមរោយម្ទេសផ្អែម ​និង ​ស្លឹកខ្ទឹម។​ បើសិនជា ​ខត្រជាក់ ​សូមដួសដាក់ចាន ​ចំហុយជាមួយម្ទេសផ្អែម ​និងស្លឹកខ្ទឹម ​នោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕



No comments:

Post a Comment