#គ្រឿងផ្សំ
- ជើងមាន់ ១/២ គ.ក្រ
- ឆ្អឹងមាន់(យកតេផ្នែកឆ្អឹង) ២ ក្បាល
- ខ្ញីចាស ៣ ចំណិត
- អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
- ឬសជីរវ៉ានស៊ុយ ៤-៥ ដើម
- ទឹកស៊ុប ៧ វែកធំ
- ប៊ីចេង ឬម្សៅស៊ុបរ៉តឌី បន្តិចបន្តួច។
#របៀបធ្វើ
ដំបូង យកឆ្អឹងមាន់ មកកាប់ជាដុំៗ ដាក់ក្នុងឆ្នាំង រួចដាក់ទឹកចូល ប្រមាណ ៨-១០វែក ស្ងោរឱ្យពុះ ដោយប្រើភ្លើងខ្លាំងមួយសន្ទុះ សឹមបន្ថយភ្លើង រម្ងាស់រហូតទឹកឡើងថ្លាសឹម បិទភ្លើង។
បន្ទាប់មកយកជើងមាន់មកលាងទឹកឱ្យស្អាត កាប់ជា កំណាត់ៗ ដាក់ក្នុងឆ្នាំង ដួសទឹកស៊ុបដាក់ ៧វែងធំ រួចដាក់ខ្ញី, ឬសជីរវ៉ាន់ស៊ុយ ចូល រម្ងោស់ឱ្យពុះដោយឧស្សាហ៍ដួសពពុះចេញផង រួចបន្ថយភ្លើង ដាក់អំបិល និងប៊ីចេង ឬម្សៅស៊ុបរ៉តឌី ចូលរួចភ្លក្សរសជាតិ ជាការស្រេច៕
No comments:
Post a Comment