គ្រឿងផ្សំៈ
ខ្ទឹមក្រហម ៣ ដុំ ហាន់ស្ដើងៗ
គល់ស្លឹកគ្រៃ ១ ដើម
ម្ទេសក្រហម ១-៣ ផ្លែ ឬ ទឹកម្ទេសខាប់
ខ្ទឹមស ៣ ដុំ
រំដេង ប៉ុនមេដៃ ហាន់ស្ដើងៗ
ម្រេចស ១/៤ ស្លាបព្រាកាហ្វេ
ឃ្យូមមីន (គ្រាប់ម្អម) ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
គ្រាប់វ៉ាន់ស៊ុយម៉ដ្ឋ ២ ស្លាបព្រាបាយ
ទឹកត្រី ៣ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ១ សន្លឹក
កាពិ ១ ស្លាបព្រាកាហ្វេ
ស្ករស ១ ស្លាបព្រាកាហ្វេ
ម្សៅម្ទេសក្រហម ១ កន្លះ ស្លាបព្រាបាយ
ខ្ទិះដូង ១/៣ ពែង ឬ ច្រើនតាមចូលចិត្ត
វិធីធ្វើៈ
យកគ្រឿងទេសទាំងអស់ដាក់ក្នុងត្បាល់បុកឬកិនឲ្យម៉ដ្ឋល្អ ។ ពេលស្លត្រូវឆាវាឲឈ្ងុយសិន រួចទើបថែមទឹកខ្ទិះដូង ជាមួយ សាច់ គ្រឿងសមុទ្រ ឬ បន្លែតាមចំណូលចិត្ត ។ ពេលចម្អិន ត្រូវភ្លក់មើលសាប ប្រៃ និង ថែមគ្រឿងទេសតាមត្រូវការ ។ បើសាបថែមទឹកត្រីបើហឹរពេក ថែមខ្ទិះដូង ។ បើប្រៃ ថែមទឹកក្រូចឆ្មារ ។ បើជូរពេកថែមស្ករ ។
No comments:
Post a Comment