Google Ad

Thursday, July 6, 2017

របៀបធ្វើ សម្លរម្ជូទងល្ពៅ

គ្រឿងផ្សំៈ
ទងល្ពៅ ១គីឡូកន្លះ
ត្រី (តាមចំនូលចិត្ត) កន្លះគីឡូ
ត្រីឆ្អើ (យកតែសាច់) ១កូនចានចង្កិះ
ប្រហុក ១ស្លាបព្រាបាយ
ម្សៅស៊ុប ២ស្លាបព្រាបាយ
ទឹកត្រី ២ស្លាបព្រាបាយ
ស្ក ១ស្លាបព្រាបាយ
អំបិល ១ស្លាបព្រាកាហ្វេ
អំបិលទុំ
ម្ទេស ៦
ខ្ទឹមស ៣កណពឹស
ម្អម
ទឹក ឬទឹកស៊ុប ២លីត្រ

របៀបធ្វើៈ
សកទងល្ពៅអោយស្អាត កាត់វែងល្មម យកតែខ្ចីៗ រួចត្រាំទឹក និងលាងអោយស្អាត។
ហាន់ខ្ទឹម ម្ទេស និងម្អមល្អិតៗ ទុកមួយអន្លើ។
ដាំទឹកអោយពុះ ជ្រុំប្រហុក រួចស្រង់ពពុះចោលសឹមដាក់ត្រីឆ្អើ អំបិល ស៊ុបមាន់ ស្ករ ទឹកត្រី និងបន្លែចូលទុកអោយពុះ។ពេលពុះដាក់ត្រីចូលទុកអោយពុះដាក់អំពិលចូលទុកអោយពុះម្តងទៀត សឹមដាក់ម្អម ខ្ទឹម និងម្ទេសចូលកូអោយសព្វជាការស្រេច៕


No comments:

Post a Comment