Google Ad

Friday, July 7, 2017

របៀបធ្វើ សម្លម្ជូត្រីឆ្អើ

គ្រឿងផ្សំៈ
ត្រីឆ្អើ ឬ ត្រីងៀតអាំង ៣ខាំ
ប៉េងប៉ោះ ៥ផ្លែតូចៗ
រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
ទឹកត្រី ៣ស្លាបព្រាបាយ
ម្ទេសគ្រៀម ១០ផ្លែ
ខ្ទឹមក្រហម ៥ដុំ ពុះជាពីរ
ទឹកអំពិលទុំ ២ស្លាបព្រាបាយ
ម្រេះព្រៅ
ទឹក ១លីត្រ

របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់ខ្ទឹមក្រហម រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី ទឹកអំពិលទុំ និងប៉េងប៉ោះចូលដាំអោយពុះប្រហែល ២នាទី។
ពេលទឹកកំពង់ពុះ ហែកត្រីដាក់ (ហែកជាដំៗ) រួចដាក់ស្លឹកម្រេះព្រៅ និងម្ទេសចូលជាការស្រេច៕


No comments:

Post a Comment