គ្រឿងផ្សំៈ
ពងត្រី
កូនត្រី ឬត្រីរ៉ស់
ត្រកួន/ព្រលឹត
ម្អម
ខ្ទឹមស
ម្ទេស
ម្ជូរអម្ពិលទុំ
ប្រហុក
អំបិល
ស្ករស
ម្សៅស៊ុប។
វិធីធ្វើៈ
របៀបធ្វើគឺមុនដំបូងដាក់ដំាទឹកឲ្យពុះទើបបង់ខ្ទឹមចិញ្រ្ចាំ កូនត្រី និងពងត្រីចូលដំណាលគ្នា។នៅពេលដែលសម្លពុះម្ដងទៀត ហើយសាច់ត្រីឆ្អិនល្អនោះ សឹមជ្រំម្ជូរអម្ពិលទុំ និងប្រហុកតិច ឬច្រើនតាមចំណូលចិត្ត។
បន្ទាប់មកទៀតត្រូវបន្ថែមគ្រឿងផ្សំរសជាតិមាន អំបិល ស្ករស និងម្សៅស៊ុប រួចភ្លក្សសាបប្រៃតាមការគួរ។នៅពេល ដែលរសជាតិសម្លឆ្ងាញ់ល្មមហើយ សឹមបង់ត្រកួន/ព្រលឹតចូលរួចទុកមួយរំពុះទៀត។
ចុងក្រោយត្រូវបង់ម្អម និងម្ទេសរួចបិទភ្លើងចង្ក្រាន៕
No comments:
Post a Comment