Google Ad

Thursday, July 6, 2017

របៀបធ្វើ សម្លខ្ទិះត្រីអណ្តែង

គ្រឿង​ផ្សំៈ
​ត្រី​អណ្តែង​ 1​ គីឡូ
ខ្ទិះ​ដូង​ 4 ​ចាន​ចង្កឹះ
ស្លឹក​ក្រូច​សើច ​10 ​សន្លឹក​
រំដេង​ 1 ​ដុំ
​ត្រូកួន​ចិន​ កន្លះ​គីឡូ​​
ផ្សិត​ចំបើង​ 3​​​ខាំ
ខ្ទឹម​​ស​ចិ​​ញ្រ្ចាំ​​ 1​​ ស្លាប​ព្រា​បាយ​​
ទឹក​ត្រី​ 2​ ស្លាប​ព្រាបាយ​
ស្ករ​ស ​1 ​ស្លាប​ព្រាបាយ
​ម្សៅស៊ុប ​1​ ស្លាប​ព្រាបាយ​
ខ្លាញ់ ​2​ ស្លាប​ព្រាបាយ ​
ប្រហុក 1​ ស្លាប​ព្រា​បាយ ​
ម្ទេស​ឆ្អើរ​ចិញ្រ្ចាំ 1​ ​ស្លាប​ព្រាបាយ

វិធី​ធ្វើៈ
ត្រីកាត់​កង់ៗ​ ត្រកួន​កាត់​កង់ៗ​ រំដេង​ ហាន់​ចំណិត​ស្តើងៗ។​
ដាក់​ខ្លាញ់​ឲ្យ​ក្តៅ ​ខ្ទឹម​សបំពង​ឲ្យ​ឈ្ងុយ ​ដាក់​ម្ទេស​ចិញ្រ្ចាំ​ ប្រហុក ​កូរចូល​គ្នា​ មួយ​សន្ទុះ ​ដាក់​ត្រី​អណ្តែង​ ស្លឹក​ក្រូច​សើច ​រំដេង ​ទឹក​ត្រី ស្ករ​ស​ ម្សៅស៊ុម​ ផ្សិត​ចំបើង ​ខ្ទិះ​ដូង​ទុក​ឲ្យពុះ ​ទើប​ដាក់​ត្រកួន​​រួច​ភ្លក្ស​មើល​ជា​ការ​ស្រេច។​​


No comments:

Post a Comment