Google Ad

Thursday, July 6, 2017

របៀបធ្វើ ការីត្នោត

គ្រឿងផ្សំៈ
សាច់មាន់ ៣គីឡូកន្លះ (កាន់ធំល្មម)
ត្នោត ១៥ផ្លែ (ចិត ឬ ឈូសស្តើងៗ)
ម្ទេសឆ្អើ ២ខាំ ចិញ្រ្ចាំអោយម៉ត់
ដូងទុំ ២គីឡូក្រាម
ទឹកត្រី ៥ស្លាបព្រាបាយ
អំបិលគ្រួស ៥ស្លាបព្រាបាយ
ម្សៅស៊ុប ២ស្លាបព្រាបាយ
ស្ករត្នោត ៩ស្លាបព្រាបាយ
ប្រេងឆា ៤ស្លាបព្រាបាយ
គល់ស្លឹកគ្រៃ ១០ដើម
រំដេង ១ខាំ
ស្លឹកក្រូច ៦សន្លឹក
ល្មៀត ៣ទៅ៤ ដុំ
ខ្ទឹមស និង ខ្ទឹមក្រហម ២ខាំ
កាពិ ១ខាំ

របៀបធ្វើៈ
យក គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូច និង ខ្ទឹមសក្រហមបុកជាមួយគ្នាអោយម៉ត់ល្អ សឹមដាក់កាពិចូលបុកជាមួយគ្នាអោយសព្វ។
យកត្នោតដែលចិត្តរួចទៅស្ងោ ១០នាទី រួចស្រង់ដាក់កញ្រ្ចែង លាងទឹកអោយស្អាតច្របាច់អោយស្ងួតទឹក។
យកដូងមកពូត ទុកក្បាលខ្ទិះ ១លីត្រ និងចុងខ្ទិះ ៥ទៅ៦លីត្រ។
ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅសឹមដាក់ម្ទេសឆ្អើចូលឆាអោយក្រហមល្អ (ប្រហែល ២នាទី) រួចដាក់គ្រឿងបុកចូលឆា ៣នាទីទៀត សឹមដាក់គ្រឿងផ្សំរសជាតិទាំងអស់ឆាអោយសព្វល្អប្រហែល ៣នាទីទៀត សឹមដាក់ក្បាលខ្ទិះពាក់កណ្តាលចូលឆាជាមួយគ្រឿងប្រហែល៣នាទីទៀត។
ដាក់សាច់ចូលឆាជាមួយគ្រឿងអោយសព្វ នឹងដាច់ទឹកល្អប្រហែល ១០នាទី។
ដាក់ត្នោតចូលឆាជាមួយសាច់អោយសព្វ រំងាស់អោយដាច់ទឹកចេញពីត្នោត ប្រហែល១០នាទី។
ដាក់ចុងខ្ទិះចូលរំងាស់អោយពុះ និងឆ្អឹនសាច់ល្អ។
ចាក់ក្បាលខ្ទិះដែលនៅសល់ចូល(កុំកូរ) ទុកអោយពុះជាការស្រេច៕


No comments:

Post a Comment