Google Ad

Monday, July 10, 2017

របៀបធ្វើ ការី​មាន់

គ្រឿងផ្សំៈ
មាន់
ដំឡូង​បារាំង ឬ ជ្វា
ម្ទេស​ឆ្អើរ
ដូង​ទុំ
ខ្ទឹម​បារាំង
គល់​ស្លឹក​គ្រៃ
គ្រឿង​ការី
អំបិល ទឹកត្រី ស្ករ
ប៊ីចេង / ម្សៅស៊ុប
ប្រេងឆា។


វិធី​ធ្វើៈ
មាន់​លាង​ទឹក​ឲ្យ​ស្អាត​កាប់​ជា​ដុំ​ធំ​ៗ យក​ទៅ​ចៀន​ឲ្យ​លឿង​ដួស​ទុក​សិន ដំឡូង​ពុះ​ជា ៤ ចៀន​ឲ្យ​លឿង​ដួស​ទុក​សិន​ដែរ ។ ម្ទេស​ឆ្អើរ​លាង​ទឹក បុក​ជាមួយ​គល់​ស្លឹក​គ្រៃ និង ខ្ទឹម​ស​ឲ្យ​ម៉ដ្ឋ ។ ពូត​ខ្ទិះ​ដូង​យក​ក្បាល​ខ្ទិះ​ទុក ពូត​យក​ទឹក​ទី​២ ដាំ​ជាមួយ​គ្រឿង​បុក ។ ដាក់​សាច់​មាន់​ចូល ថែម​គ្រឿង​ការី ដំឡូង និង គ្រឿង​ទេស​ទាំងអស់​ចូល ។ ភ្លក់​មើល​រសជាតិ តាម​ចូល​ចិត្ត រំងាស់​រហូត​សាច់​មាន់​ផុយ​ជា​ការ​ស្រេច ។


No comments:

Post a Comment