Google Ad

Thursday, July 6, 2017

របៀបធ្វើ ស្ងោស្ពៃប្រហិតត្រីឆ្លាត

គ្រឿងផ្សំប្រហិតៈ
សាច់ត្រីឆ្លាត ៣ខាំ
ស្ករ ១ស្លាបព្រាកាហ្វេ
អំបិល ១ស្លាបព្រាកាហ្វេ
ម្រេច ១ស្លាបព្រាកាហ្វេ
ប៊ីចេង ២ស្លាបព្រាកាហ្វេ
ទឹក ២ស្លាបព្រាបាយ
គ្រឿងផ្សំសម្លរ
ស្ពៃកាញាញ់ ១គីឡូក្រាម (ហាន់វែងៗល្មម)
អំបិល ១ស្លាបព្រាបាយ
ប៊ីចេង ១ស្លាបព្រាកាហ្វេ
ស្ករ ២ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹម ៦ដើម (ហាន់វែងៗល្មម)
ទឹក ឬ ទឹកស៊ុបមាន់ ១លីត្រកន្លះ

របៀបធ្វើប្រហិតៈ
លាយស្ករ អំបិល ប៊ីចេង ម្រេច និងទឹកជាមួយសាច់ត្រីអោយសព្វ រួចតប់រហូតដល់សាច់ត្រី និងគ្រឿងផ្សំរលាយសាច់មួយនឹងស្វិតល្អ។

របៀបធ្វើៈ
ដាំទឹកអោយពុះ រួចយកស្លាបព្រាកាហ្វេជ្រលក់ក្នុងទឹកអោយក្តៅ សឹមយកមកចុចប្រហិតម្តងមួយស្លាបព្រាៗដាក់ក្នុងទឹកសម្លរ រហូតដល់អស់ (ស្ងោប្រហែលជា៣នាទី)។
បន្ទាបមកដាក់អំបិល ស្ករ ប៊ីចេង និងស្ពៃចូលរួចកូអោយសព្វ ទុកអោយពុះ សឹមដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕


No comments:

Post a Comment