គ្រឿងផ្សំៈ
មាន់
ដំឡូងបារាំង ឬ ជ្វា
ម្ទេសឆ្អើរ
ដូងទុំ
ខ្ទឹមបារាំង
គល់ស្លឹកគ្រៃ
គ្រឿងការី
អំបិល ទឹកត្រី ស្ករ
ប៊ីចេង / ម្សៅស៊ុប
ប្រេងឆា។
វិធីធ្វើៈ
មាន់លាងទឹកឲ្យស្អាតកាប់ជាដុំធំៗ យកទៅចៀនឲ្យលឿងដួសទុកសិន ដំឡូងពុះជា ៤ ចៀនឲ្យលឿងដួសទុកសិនដែរ ។ ម្ទេសឆ្អើរលាងទឹក បុកជាមួយគល់ស្លឹកគ្រៃ និង ខ្ទឹមសឲ្យម៉ដ្ឋ ។ ពូតខ្ទិះដូងយកក្បាលខ្ទិះទុក ពូតយកទឹកទី២ ដាំជាមួយគ្រឿងបុក ។ ដាក់សាច់មាន់ចូល ថែមគ្រឿងការី ដំឡូង និង គ្រឿងទេសទាំងអស់ចូល ។ ភ្លក់មើលរសជាតិ តាមចូលចិត្ត រំងាស់រហូតសាច់មាន់ផុយជាការស្រេច ។
Google Ad
Monday, July 10, 2017
របៀបធ្វើ ការីមាន់
Friday, July 7, 2017
របៀបធ្វើ ការីក្រហម ប៉េណាំង
គ្រឿងផ្សំៈ
ទឹកប៉េងប៉ោះខាប់ ៤ ស្លាបព្រាបាយ
ខ្ទឹមបារាំង ១ ផ្លែ ពុះជា ៤ ដុំ
រំដេងហាន់បន្ទះៗស្ដើងៗ ប៉ុនមេដៃ
ខ្ទឹមស ៣ កំពឹស
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវខាប់ ១ ស្លាបព្រាកាហ្វេ
ទឹកត្រី ២ ស្លាបព្រាបាយ
កាពិ ១ ស្លាបព្រាកាហ្វេ
ម្ទេសប្លោកម៉ដ្ឋ ១ ស្លាបព្រាបាយ
ម្សៅម្ទេស ២ ស្លាបព្រាបាយ
គ្រាប់ជីបន្លាម៉ដ្ឋ ១ ស្លាបព្រាបាយ
ម្ទេសក្រហម ១ឬ២ ផ្លែ តាមចិត្តចង់ហឹរ
រមៀត កន្លះស្លាបព្រាកាហ្វេ
ឃ្យូមមីន ១ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ២ សន្លឹក
ដើមឧបឈើយ (ម្សៅ) កន្លះស្លាបព្រាកាហ្វេ
ម្សៅខ្លឹមចន្ទន៍ក្រស្នា ១ភាគ៤ ស្លាបព្រាកាហ្វេ
ម្សៅផ្កាក្លាំពូ ១ភាគ៤ ស្លាបព្រាកាហ្វេ
ខ្ទិះដូងល្អ ១ កំប៉ុង
ក្រូចឆ្មារ ១ ចំហៀង
ជីនាងវង (ជីក្រហម) ស្រស់ សម្រាប់តុបតែង ។ នេះជាមុខម្ហូបដ៏ល្បីល្បាញរបស់ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ។
វិធីធ្វើៈ
ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនសម្រាប់កិនគ្រឿង ឬ ត្បាល់បុក ហើយកិនឬបុកឲ្យម៉ដ្ឋតាមត្រូវការ កាន់តែម៉ដ្ឋកាន់តែល្អ ។ ថែមខ្ទិះដូង ១ កំប៉ុង លាយជាមួយគ្រឿងដើម្បីឲ្យរាវបន្តិច ។ សាច់ ត្រី តៅហ៊ូ ម្សៅស្រូវសាលី សណ្ដែក និង បន្លែផ្សេងៗ ថែមតាមត្រូវការ ។ ចម្អិនក្នុងឆ្នាំង ឬ ខ្ទះធំ ឬក៏ ក្នុងម៉ាស៊ីន អូវ៉ែន ។ អាំងសាច់តាមរបៀបការីប៉េណាំងក្នុងសីតុណ្ហភាពកម្ដៅ៣៧៥ អង្សា យ៉ាងហោចណាស់ ១ ម់ោង ឬ រហូតសាច់ឆ្អិនល្អ ។ តុបតែងការីប៉េណាំងរបស់អ្នកដោយប្រើស្លឹកជីនាងវង (ជីក្រហម) ស្រស់ៗ ដើម្បីសម្រស់ រសជាតិ និង ក្លិនរបស់ជីនាងវងរបស់យើង ។

របៀបធ្វើ ការីលឿង
គ្រឿងផ្សំៈ
គល់ស្លឹកគ្រៃហាន់ កន្លះគល់ ខាងក្រោម
ម្ទេសលឿង ២ឬ៣ គ្រាប់
រំដេងប៉ុនមេដៃ ហាន់ស្ដើងៗ
ខ្ទឹមស ៣ កំពឹស
ជីវ៉ាន់ស៊ុយម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
គ្រាប់ មូតាដ (ឬមូតាដធម្មតា)
ម្សៅខ្លឹមចន្ទន៍ក្រស្នាស្រស់ ១/៤ ពែង (អាចជំនួសដោយដើមឧបឈើយ)
ទឹកត្រី ៣ ស្លាបព្រាបាយ
រមៀត កន្លះស្លាបព្រាកាហ្វេ
ស្ករត្នោត ១ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ២ សន្លឹក
ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
ខ្ទិះដូង ១/៣ កំប៉ុង
វិធីធ្វើៈ
យកគ្រឿងទេសទាំងអស់ដាក់ក្នុងត្បាល់បុកឬកិនឲ្យម៉ដ្ឋល្អ ។ ពេលស្លត្រូវឆាវាឲឈ្ងុយសិន រួចទើបថែមទឹកខ្ទិះដូង ជាមួយ សាច់ គ្រឿងសមុទ្រ ឬ បន្លែតាមចំណូលចិត្ត ។ ពេលចម្អិន ត្រូវភ្លក់មើលសាប ប្រៃ និង ថែមគ្រឿងទេសតាមត្រូវការ ។ បើសាបថែមទឹកត្រីបើហឹរពេក ថែមខ្ទិះដូង ។ បើប្រៃ ថែមទឹកក្រូចឆ្មារ ។ បើជូរពេកថែមស្ករ ។

របៀបធ្វើ ការីក្រហម
គ្រឿងផ្សំៈ
ខ្ទឹមក្រហម ៣ ដុំ ហាន់ស្ដើងៗ
គល់ស្លឹកគ្រៃ ១ ដើម
ម្ទេសក្រហម ១-៣ ផ្លែ ឬ ទឹកម្ទេសខាប់
ខ្ទឹមស ៣ ដុំ
រំដេង ប៉ុនមេដៃ ហាន់ស្ដើងៗ
ម្រេចស ១/៤ ស្លាបព្រាកាហ្វេ
ឃ្យូមមីន (គ្រាប់ម្អម) ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
គ្រាប់វ៉ាន់ស៊ុយម៉ដ្ឋ ២ ស្លាបព្រាបាយ
ទឹកត្រី ៣ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ១ សន្លឹក
កាពិ ១ ស្លាបព្រាកាហ្វេ
ស្ករស ១ ស្លាបព្រាកាហ្វេ
ម្សៅម្ទេសក្រហម ១ កន្លះ ស្លាបព្រាបាយ
ខ្ទិះដូង ១/៣ ពែង ឬ ច្រើនតាមចូលចិត្ត

របៀបធ្វើ ជើងទា ចំហុយផ្សិតចិន
គ្រឿងផ្សំៈ
ជើងទា
ជីវ៉ាន់ស៊ុយ
ស្ករស
ខ្ទឹមស
បីចេង
ប្រេងខ្យង
ម្រេច
ផ្សិតក្រៀម
ប្រេងល្ង
វិធីធ្វើៈ
ជើងទាផាក់ឡូវ ៥គូ, ខ្លាញ់ជ្រូកទំហំ ៥x៥ ស.ម ៣បន្ទះ, ផ្សិតចិន ៥ដើម, ខ្ទឹមស ដុំបំបែក ១០កំពិស, ឬសជីវ៉ាន់ស៊ុយ ៣ដើម, ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ , ស្ករស ១ស្លាបព្រាកាហ្វេ , ប្រេងខ្យង ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ , ទឹកស៊ុប ១/២ ពែង , ប៊ីចេង ។ ផ្សិតចិន ត្រាំទឹកអោយទន់ កាត់ផ្នែកចាស់រឹងចេញ ។ កាប់ជើងទា ជាកង់ៗ ដាក់តម្រៀបក្នុងឆ្នាំងដី ដែលរៀបខ្លាញ់ជ្រូក ពីក្រោមជាស្រេច ដាក់ផ្សិតចិន ខ្ញី ខ្ទឹមស ឬសជីរវ៉ាន់ស៊ុយ ម្រេច ។ ផ្សំស្ករ ប៊ីចេង ប្រេងខ្យង ប្រេងល្ង ទឹកស៊ុប ចូលជាមួយគ្នា ស្រោចក្នុងឆ្នាំងដី បិទគម្រប ដាក់លើចង្រ្កាន ចំហុយ រហូតនៅទឹកតិចៗ ទទួលទានជាមួយទឹកជ្រលក់ជូរ និងម្រេចម៉ដ្ឋ ៕

របៀបធ្វើ ស្ងោជ្រក់គ្រឿងសមុទ្រ
គ្រឿងផ្សំៈ
គ្រឿងសមុទ្រ ៣ទៅ៤ខាំ (តាមចំនូលចិត្ត មឹក គ្រុំ បង្គា ជើងក្តាម)
ផ្សិតចំបើង កន្លះខាំ (ពុះជាពីរ)
រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
ទឹកត្រី ២ទៅ៣ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ ៣ទៅ៤ស្លាបព្រាបាយ
ម្ទេស
ជីនាងវង
ទឹក ១លីត្រ
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់ម្ទេស រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី និងផ្សិតចូលទុកអោយពុះ។ដាក់គ្រឿងសមុទ្រចូល ទុកអោយពុះប្រហែល ២នាទី (កុំគ្រប) រួចបិទភ្លើង។ ដាក់ស្លឹកជី និងទឹកក្រូចឆ្មារកូអោយសព្វជាការស្រេច៕

របៀបធ្វើ សម្លម្ជូត្រីឆ្អើ
គ្រឿងផ្សំៈ
ត្រីឆ្អើ ឬ ត្រីងៀតអាំង ៣ខាំ
ប៉េងប៉ោះ ៥ផ្លែតូចៗ
រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
ទឹកត្រី ៣ស្លាបព្រាបាយ
ម្ទេសគ្រៀម ១០ផ្លែ
ខ្ទឹមក្រហម ៥ដុំ ពុះជាពីរ
ទឹកអំពិលទុំ ២ស្លាបព្រាបាយ
ម្រេះព្រៅ
ទឹក ១លីត្រ
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់ខ្ទឹមក្រហម រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី ទឹកអំពិលទុំ និងប៉េងប៉ោះចូលដាំអោយពុះប្រហែល ២នាទី។
ពេលទឹកកំពង់ពុះ ហែកត្រីដាក់ (ហែកជាដំៗ) រួចដាក់ស្លឹកម្រេះព្រៅ និងម្ទេសចូលជាការស្រេច៕

របៀបធ្វើ សម្លម្ជូរពងត្រី
គ្រឿងផ្សំៈ
ពងត្រី
កូនត្រី ឬត្រីរ៉ស់
ត្រកួន/ព្រលឹត
ម្អម
ខ្ទឹមស
ម្ទេស
ម្ជូរអម្ពិលទុំ
ប្រហុក
អំបិល
ស្ករស
ម្សៅស៊ុប។
វិធីធ្វើៈ
របៀបធ្វើគឺមុនដំបូងដាក់ដំាទឹកឲ្យពុះទើបបង់ខ្ទឹមចិញ្រ្ចាំ កូនត្រី និងពងត្រីចូលដំណាលគ្នា។នៅពេលដែលសម្លពុះម្ដងទៀត ហើយសាច់ត្រីឆ្អិនល្អនោះ សឹមជ្រំម្ជូរអម្ពិលទុំ និងប្រហុកតិច ឬច្រើនតាមចំណូលចិត្ត។
បន្ទាប់មកទៀតត្រូវបន្ថែមគ្រឿងផ្សំរសជាតិមាន អំបិល ស្ករស និងម្សៅស៊ុប រួចភ្លក្សសាបប្រៃតាមការគួរ។នៅពេល ដែលរសជាតិសម្លឆ្ងាញ់ល្មមហើយ សឹមបង់ត្រកួន/ព្រលឹតចូលរួចទុកមួយរំពុះទៀត។
ចុងក្រោយត្រូវបង់ម្អម និងម្ទេសរួចបិទភ្លើងចង្ក្រាន៕

របៀបធ្វើ តុំយ៉ាំអវកាស
គ្រឿងផ្សំៈ
មឹក
បង្គា
ម្ទេស
ជីវ៉ាន់ស៊ុយ
ស្លឹកក្រូចសើច
ក្រូចឆ្មារ
ប្រេងឆា
គល់ស្លឹកគ្រៃ
ទឹកត្រី
ខ្ទឹមក្រហម
វិធីធ្វើៈ
ត្រីមឹក ហាន់ជាចំណិត ១ស្លាបព្រាបាយ ,បង្គាបកសំបក ១ពែង , គ្រំចំពុះទា ទាំងសំបក ១០ , ត្រីឆ្ពង់ក្រហម ហាន់ជាចំណិត ១ពែង , គល់ស្លឹកគ្រៃ ៤ដើម , ស្លឹកក្រូចសើច ៧-៨សន្លឹក , ក្រូចឆ្មារ ២-៣ ផ្លែ , ទឹកត្រី ៣- ៤ ស្លាបព្រាបាយ, ខ្ទឹមក្រហមដុត ៥-៦ មើម , ខ្ទឹមសដុត ៣-៤ មើម , ម្ទេសក្រៀមគ្រាប់ធំ ៨ផ្លែ, ម្ទេសដៃនាងទុំ ២គ្រាប់ , ប្រេងឆា ឬខ្លាញ់ ២ស្លាបព្រាបាយ , ជីវ៉ាន់ស៊ុយ ២-៣ ដើម , ទឹកស៊ុបត្រី ១ពែង , ប៊ីចេង ។
យកខ្ទះដាក់ខ្លាញ់ ដុតភ្លើងអោយខ្លាញ់ក្តៅ ដាក់ត្រីចៀនអោយឆ្អិនលឿង ពេលឆ្អិនល្អហើយ ដួសឡើងទុកមួយឡែក ។
ដួសខ្លាញ់ចេញអោយសល់បន្តិចបន្តួច ដាក់ត្រីមឹក បង្គា និងគ្រំចំពុះទា ចៀនជាមួយខ្លាញ់ ពេលឆ្អិន ដួសឡើងជាការស្រេច ។
លាងស្លឹកក្រូចសើច ហែកទុក , ស្លឹកគ្រៃហាន់ជាកំណាត់ ពុះពាក់កណ្តាល ទុកដោយឡែក ។យកម្ទេសក្រៀម ដោតចង្កាក់អាំងអោយក្រៀម ជាមួយខ្ទឹមក្រហម និងខ្ទឹមស រួចបុកម្ទេស ខ្ទឹមក្រហម ខ្ទឹមស អោយម៉ដ្ឋ ។
ដួសខ្លាញ់ ឬប្រេងឆា ដាក់ខ្ទះប្រហែល ២-៣ស្លាបព្រា ពេលខ្លាញ់ក្តៅ ដួសម្ទេសដែលបុកស្រាប់ ដាក់ក្នុងខ្ទះ ជាមួយនឹងទឹកស៊ុបត្រី ១វែក ដាក់ស្លឹកក្រូចសើច ស្លឹកគ្រៃ ឆាអោយក្លិនឈ្ងុយបន្តិច ថែមទឹកត្រី ក្រូចឆ្មារ ប៊ីចេង ភ្លក្សមើលតាមចូលចិត្ត ។
ដាក់ត្រីចៀន និងបង្គា ត្រីមឹក គ្រំចំពុះទា ដែលឆាទុក មកឆាត្រឡប់អោយចូលគ្នា បើស្ងួតពេក អាចថែមទឹកស៊ុបត្រីបានទៀត ល្មមតែមានទឹកខាប់ល្មម ។
ដួសដាក់ចាន បង់ជីវ់ាន់ស៊ុយ ម្ទេសទុំហាន់ យកតែសាច់សំបក ពិសាជាមួយបាយ ឬធ្វើជាម្ហូបក្លែម៕

របៀបធ្វើ ការីបីសាសន៍
គ្រឿងផ្សំៈ
កន្សោមពងមាន់
សាច់គោចំឡក
ដូងទុំកោស
អំបិល ស្ករស កាពិ ម្សៅការី
ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម
សណ្ដែកដី និងជីរវ៉ាន់ស៊ុយ។
វិធីធ្វើៈ
លាយគ្រឿងផ្សំ កាពិ ម្សៅការី ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម និងកាពិទាំងអស់ចូលគ្នាបុកក្នុងត្បាល់ ឬក៏ដាក់ក្នុងម៉ាស៊ីនក្រឡុករួចសឹមបន្ថែមសណ្ដែកដី។ ទុកគ្រឿងដែលបុក ឬក្រឡុកឲ្យម៉ដ្ឋនេះមួយអន្លើសិន។
បន្ទាប់មក ត្រូវពូតដូងកោសយកខ្ទិះ ហើយទុកទឹកខ្ទិះខ្លះសម្រាប់ប្រើចុងក្រោយ។
ចាក់ខ្ទិះដូងចូលក្នុងខ្ទះកំពុងដុតភ្លើងក្ដៅ ទុករម្ងាស់រហូតដល់ឡើងប្រេង។
បន្ទាប់មកដាក់ម្ទេសក្រៀមហាន់ចូលរហូតដល់ឡើងពណ៌ក្រហម។
បង់គ្រឿងដែលបុករួចខាងលើ រួចដាក់អំបិល ស្ករស និងម្សៅស៊ុប ហើយបន្តរម្ងាស់ឲ្យខាប់រួចទុកមួយអន្លើសិន។
សាច់គោចំឡកត្រូវយកមកប្រឡាក់ជាមួយអំបិលបន្តិច ស្ករស និងម្សៅស៊ុប ហើយផ្អាប់ឲ្យចូលជាតិ រួចសឹមអាំងឲ្យឆ្អិន។
ដោយឡែកកន្សោមពងមាន់ត្រូវយកវាទៅចំហុយឲ្យឆ្អិន។
យកសាច់ចំឡកអាំង និងកន្សោមពងមាន់ ដែលឆ្អិនដាក់ចូលក្នុងទឹកការីខាប់មួយអំពុះ ហើយដួសដាក់ចានរោយជីរវ៉ាន់ស៊ុយនោះជាការស្រេច៕

របៀបធ្វើ ម្ជូរសៀមរាប
គ្រឿងផ្សំៈ
សាច់មាន់
គ្រឿងក្នុងមាន់
ខ្ទិះដូង
ត្រកួន
ម្នាស់
ត្រប់វែង
ម្ទេសក្រៀម
ម្ទេសស្រស់
ប្រេងឆា
ស្ករស
ម្សៅស៊ុប
អំបិល
វិធីធ្វើៈ
ដំបូងយកម្ទេសក្រៀមមកចិញ្ច្រាំឲ្យម៉ដ្ឋ សាច់មាន់ និងគ្រឿងក្នុងត្រូវលាងទឹកឲ្យស្អាត ត្រកួនកាត់ជាកង់ៗ ម្នាស់ និងត្រប់ហាន់ជាដុំតូចល្មម។
ចាក់ប្រេងចូលឆ្នាំងឲ្យក្តៅល្មមរួចឆាម្ទេសក្រៀម សាច់មាន់ និងគ្រឿងក្នុងឆាច្របល់ចូលគ្នា រួចចាក់ខ្ទិះដូង និងទឹកចូលឲ្យពុះទើបដាក់គ្រឿងផ្សំ ដូចជា ស្ករស អំបិល ម្សៅស៊ុប និងបង់អម្ពិលបន្តិចចូល ឲ្យពុះទើបចាក់បន្លែចូលហើយបង់ម្ទេសស្រស់៕

Thursday, July 6, 2017
របៀបធ្វើ ខជើងទាឆ្នាំងដី
របៀបរៀបចំគ្រឿងផ្សំៈ
ជើងទាកាត់ក្រចកជើងចេញ ហើយលាងទឹកឱ្យស្អាត បន្ទាប់មក យកទៅប្រឡាក់ជាមួយ
ស្ករកន្លះស្លាបព្រាកាហ្វេ
ប៊ីចេងកន្លះស្លាបព្រាកាហ្វេ
ម្សៅស៊ុបកន្លះស្លាប
ព្រាកាហ្វេ ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ
ម្រេចបុកឱ្យម៉ដ្ឋ
ការ៉ុតលាងទឹកឱ្យស្អាតចិតជាម៉ូតហើយហាន់បញ្ឆិតៗ
ផ្សិតខ្មៅយកទៅត្រាំទឹក ហើយកាត់ជាពីរ បើសិនជាធំពេក
ម្ទេស និងជីវ៉ាន់ស៊ុយ លាងទឹកឱ្យស្អាត
ម្សៅឆាយកទៅលាយទឹក តែកុំឱ្យរាវពេក
ខ្ទឹមសយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
វិធីធ្វើៈ
ដំបូងត្រូវយកជើងទា ដែលប្រឡាក់រួច យកទៅបំពងជាមួយខ្លាញ់ឱ្យក្រៀមល្មម ហើយយកទៅត្រាទឹកឱ្យរីកស្បែក។ បន្ទាប់មកទៀត ត្រូវយកទៅធ្វើជាផាក់ឡូវ ដោយជាដំបូងត្រូវដាក់ដាំទឹកឱ្យពុះដោយប្រើទឹក១លីត្រ។
បន្ទាប់មកទៀត ត្រូវដាក់ជើងទា ដែលត្រាំទឹកចូល រួចសឹមដាក់ប៊ីចេង១ស្លាបព្រាកាហ្វេ ស្ករស ២ស្លាបព្រាកាហ្វេ ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ អំបិល ១ស្លាបព្រាកាហ្វេ ប្រេងខ្យង ២ស្លាបព្រាបាយ ដោយត្រូវរម្ងាស់ ឱ្យផុយដោយប្រើរយៈពេល ២ម៉ោង។
បន្ទាប់ពីផុយហើយ ត្រូវស្រង់ជើងទា យកមកឆាមួយសាទៀត ដោយជាដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ។
ហើយដាក់ប្រេងឆា ១ស្លាបព្រាបាយចូលឱ្យក្ដៅ ហើយត្រូវដាក់ខ្ទឹមសចិញ្ច្រាំ១ស្លាបព្រាបាយចូលបំពងឱ្យឡើងជើង អង្ក្រង។
បន្ទាប់មកទៀត ដាក់ជើងទាចូល ទុកបន្ដិច រួចហើយដាក់ការ៉ុត ផ្សិតខ្មៅ ប៊ីចេង១ស្លាបព្រាកាហ្វេ ម្សៅស៊ុប១ស្លាបព្រាកាហ្វេ ដាក់ម្រេចប្រេងខ្យង១ស្លាបព្រាបាយ និងដាក់ទឹកស៊ីអ៊ីវកន្លះស្លាបព្រាកាហ្វេ។
ចុងក្រោយ ត្រូវដាក់ទឹកស៊ុប កន្លះវែករម្ងាស់ឱ្យចូលជាតិប្រហែល១នាទីឱ្យរីងទឹកល្មមទើបដាក់ម្សៅឆា ដែលលាយជាមួយទឹកច្របល់ចូល ហើយដាក់ប្រេងល្ង១ ចឹប។ រួចដាក់ឆ្នាំងឱ្យក្ដៅ រួចចាក់ជើងទា ចូលទៅក្នុងឆ្នាំង ដាក់ជីវ៉ាន់ស៊ុយម្ទេសចូលជាការស្រេច៕

របៀបធ្វើ សម្លខ្ទិះត្រីអណ្តែង
គ្រឿងផ្សំៈ
ត្រីអណ្តែង 1 គីឡូ
ខ្ទិះដូង 4 ចានចង្កឹះ
ស្លឹកក្រូចសើច 10 សន្លឹក
រំដេង 1 ដុំ
ត្រូកួនចិន កន្លះគីឡូ
ផ្សិតចំបើង 3ខាំ
ខ្ទឹមសចិញ្រ្ចាំ 1 ស្លាបព្រាបាយ
ទឹកត្រី 2 ស្លាបព្រាបាយ
ស្ករស 1 ស្លាបព្រាបាយ
ម្សៅស៊ុប 1 ស្លាបព្រាបាយ
ខ្លាញ់ 2 ស្លាបព្រាបាយ
ប្រហុក 1 ស្លាបព្រាបាយ
ម្ទេសឆ្អើរចិញ្រ្ចាំ 1 ស្លាបព្រាបាយ
វិធីធ្វើៈ
ត្រីកាត់កង់ៗ ត្រកួនកាត់កង់ៗ រំដេង ហាន់ចំណិតស្តើងៗ។
ដាក់ខ្លាញ់ឲ្យក្តៅ ខ្ទឹមសបំពងឲ្យឈ្ងុយ ដាក់ម្ទេសចិញ្រ្ចាំ ប្រហុក កូរចូលគ្នា មួយសន្ទុះ ដាក់ត្រីអណ្តែង ស្លឹកក្រូចសើច រំដេង ទឹកត្រី ស្ករស ម្សៅស៊ុម ផ្សិតចំបើង ខ្ទិះដូងទុកឲ្យពុះ ទើបដាក់ត្រកួនរួចភ្លក្សមើលជាការស្រេច។

របៀបធ្វើ សម្លតុំយុំាត្រី
គ្រឿងផ្សំៈ
ត្រីរ៉ស់ 1 គីឡូ
គល់ស្លឹកគ្រៃ 2 ដើម
ផ្សិតចំបើង 1 ខាំ
ក្រូចឆ្មារ 1 ផ្លែ
ស្លឹកក្រូចសើច 4 សន្លឹក
គ្រឿងតុំយុំា 1 កញ្ចប់
ទឹកស៊ុប 4 ចានចង្កឹះ
ម្ទេសស្រស់ 5 គ្រាប់
ទឹកត្រី កន្លះស្លាបព្រាបាយ
អំបិល កន្លះស្លាបព្រាបាយ
ស្ករស កន្លះស្លាបព្រាបាយ
ម្សៅស៊ុប កន្លះស្លាបព្រាបាយ
វិធីធ្វើៈ
ត្រីរ៉ស់កាត់ជាកង់ៗ គល់ស្លឹកគ្រៃហាន់បញ្ជិតក្រាស់ៗ។
ដាំទឹកស៊ុបឲ្យពុះ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ក្រូចឆ្មារ គ្រឿងតុំយុំា ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ផ្សិតចំបើង ត្រីរ៉ស់ ម្ទេសស្រស់ ភ្លក់ឲ្យមានរសជាតិជូរ ហិល ប្រៃបន្តិចជាការស្រេច៕

របៀបធ្វើ ខជើងមាន់
គ្រឿងផ្សំៈ
ជើងមាន់ ១គីឡូ
សៀងខ្មៅ កន្លះខាំ
មើមខ្ញីចិញ្ច្រាំ ១ខាំ
ខ្ទឹមសចិញ្ច្រាំ ១ខាំ
ម្ទេសផ្អែម ៥ផ្លែ
ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
ស្ករត្នោត ២ ស្លាបព្រាបាយ
ទឹកប្រេងខ្យង ៥ស្លាបព្រាបាយ
ស្រា ស កន្លះពែង
ប្រេងឆា ១ដប
របៀបធ្វើៈ
ប្រឡាក់ជើងមាន់នឹងស្រាសកន្លះពែង ចំនួនមួយម៉ោង ហើយដាក់ស្ងោរ ឱ្យផុយទន់ស្បែក ទើបស្រង់ចេញហើយសម្រស់ទឹកឱ្យស្ងួត។
ដាំប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅ ហើយបំពងជើងមាន់ ឱ្យក្រឡោតពងស្បែក ឡើងក្រហមស្អាត ទើបស្រង់ចេញដួសទុកឱ្យត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខាន ដើម្បីកុំឱ្យខ្លាញ់ផ្ទុះ រលាកដៃ ឬ មុខ។ យកល្អ សូមប្រើគម្របឆ្នាំង ដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។
ក្នុងឆ្នាំងថ្មីមួយ សូមដាក់ស្ករត្នោត កូរឱ្យក្រហម ឡើងជ័រជើងអង្ក្រង រួចដាក់ ខ្ទឹមសចិញ្ច្រាំ និង មើមខ្ញីចិញ្ច្រាំ ចូល កូរឱ្យឈ្ងុយ ទើបចាក់ស្រា ស ១វែក ថែមទឹកប្រេងខ្យង សៀងខ្មៅ ផ្កាចាន់ (ឬ ប៉ូចកាក់) ចូលថែមទៀត កូរឱ្យសព្វ។
ចាក់ជើងមាន់បំពងចូល កូរឱ្យចូលជាតិ ហើយថែមទឹក ដាក់ខ ឱ្យចូលជាតិ រហូតផុយទន់ស្បែកជើងមាន់។ បើមិនទាន់ផុយ សូមថែមទឹកទៀតរម្ងាស់ទាល់តែផុយ រួចភ្លក្សថែមថយគ្រឿង តាមចំណូលចិត្តត្រូវការ។នៅពេលដួសបរិភោគក្តៅ សូមរោយម្ទេសផ្អែម និង ស្លឹកខ្ទឹម។ បើសិនជា ខត្រជាក់ សូមដួសដាក់ចាន ចំហុយជាមួយម្ទេសផ្អែម និងស្លឹកខ្ទឹម នោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕

របៀបធ្វើ ស៊ុបមីសួ Suki
គ្រឿងផ្សំៈ
មីសួ ១ខាំកន្លះ (ត្រាំទឹកអោយទន់)
បង្គា ៥ទៅ៧ (បកអោយស្អាត)
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ
ទឹកម្ទេស(ថៃ) ៥ស្លាបព្រាបាយ
ពងមាន់ ១គ្រាប់ (គោះដាក់ចាន វាយអោយបែក)
ត្រកួនចិន ៧០ក្រាម (ហាន់ខ្លីល្មម)
ស្ពៃបូកគោ ៧០ក្រាម (ហាន់ខ្លីល្មម)
តាំងអោ ៤០ក្រាម (ហាន់ខ្លីល្មម)
ទឹក ៣ចានចង្កិះ
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់បង្គា ត្រកួន ស្ពៃបូកគោ និងតាំងអោចូលកូអោយសព្វ រួចដាក់ពងមាន់ចូលកូអោយសព្វ សឹមដាក់មីសួចូលកូអោយសព្វម្តងទៀត រួចដាក់ទឹកម្ទេសចូលទុកអោយពុះជាការស្រេច៕

សម្លក្រញាំឥន្ទ្រីលេងទឹក
#គ្រឿងផ្សំ
- ជើងមាន់ ១/២ គ.ក្រ
- ឆ្អឹងមាន់(យកតេផ្នែកឆ្អឹង) ២ ក្បាល
- ខ្ញីចាស ៣ ចំណិត
- អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
- ឬសជីរវ៉ានស៊ុយ ៤-៥ ដើម
- ទឹកស៊ុប ៧ វែកធំ
- ប៊ីចេង ឬម្សៅស៊ុបរ៉តឌី បន្តិចបន្តួច។
#របៀបធ្វើ
ដំបូង យកឆ្អឹងមាន់ មកកាប់ជាដុំៗ ដាក់ក្នុងឆ្នាំង រួចដាក់ទឹកចូល ប្រមាណ ៨-១០វែក ស្ងោរឱ្យពុះ ដោយប្រើភ្លើងខ្លាំងមួយសន្ទុះ សឹមបន្ថយភ្លើង រម្ងាស់រហូតទឹកឡើងថ្លាសឹម បិទភ្លើង។
បន្ទាប់មកយកជើងមាន់មកលាងទឹកឱ្យស្អាត កាប់ជា កំណាត់ៗ ដាក់ក្នុងឆ្នាំង ដួសទឹកស៊ុបដាក់ ៧វែងធំ រួចដាក់ខ្ញី, ឬសជីរវ៉ាន់ស៊ុយ ចូល រម្ងោស់ឱ្យពុះដោយឧស្សាហ៍ដួសពពុះចេញផង រួចបន្ថយភ្លើង ដាក់អំបិល និងប៊ីចេង ឬម្សៅស៊ុបរ៉តឌី ចូលរួចភ្លក្សរសជាតិ ជាការស្រេច៕
របៀបធ្វើ ស្ងោស្ពៃប្រហិតត្រីឆ្លាត
គ្រឿងផ្សំប្រហិតៈ
សាច់ត្រីឆ្លាត ៣ខាំ
ស្ករ ១ស្លាបព្រាកាហ្វេ
អំបិល ១ស្លាបព្រាកាហ្វេ
ម្រេច ១ស្លាបព្រាកាហ្វេ
ប៊ីចេង ២ស្លាបព្រាកាហ្វេ
ទឹក ២ស្លាបព្រាបាយ
គ្រឿងផ្សំសម្លរ
ស្ពៃកាញាញ់ ១គីឡូក្រាម (ហាន់វែងៗល្មម)
អំបិល ១ស្លាបព្រាបាយ
ប៊ីចេង ១ស្លាបព្រាកាហ្វេ
ស្ករ ២ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹម ៦ដើម (ហាន់វែងៗល្មម)
ទឹក ឬ ទឹកស៊ុបមាន់ ១លីត្រកន្លះ
របៀបធ្វើប្រហិតៈ
លាយស្ករ អំបិល ប៊ីចេង ម្រេច និងទឹកជាមួយសាច់ត្រីអោយសព្វ រួចតប់រហូតដល់សាច់ត្រី និងគ្រឿងផ្សំរលាយសាច់មួយនឹងស្វិតល្អ។
របៀបធ្វើៈ
ដាំទឹកអោយពុះ រួចយកស្លាបព្រាកាហ្វេជ្រលក់ក្នុងទឹកអោយក្តៅ សឹមយកមកចុចប្រហិតម្តងមួយស្លាបព្រាៗដាក់ក្នុងទឹកសម្លរ រហូតដល់អស់ (ស្ងោប្រហែលជា៣នាទី)។
បន្ទាបមកដាក់អំបិល ស្ករ ប៊ីចេង និងស្ពៃចូលរួចកូអោយសព្វ ទុកអោយពុះ សឹមដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

របៀបធ្វើ ស្ងោជ្រក់ត្រយោងចេក
គ្រឿងផ្សំៈ
មាន់ ១ក្បាល
ខ្ទឹមស ៥កំពឹស (ដំអោយត្រប៉ែត)
ត្រយោងចេក ២
ទឹកត្រី ១ស្លាបព្រាបាយ
អំបិល ១ស្លាបព្រាបាយ
ស្ករ ២ស្លាបព្រាបាយ
ប៊ីចេង ១ស្លាបព្រាកាហ្វេ
ស្លឹកជីនាងវង ស្លឹកខ្ទឹម ជីបន្លា និងតាំងអោ (ហាន់ល្អិតៗ)
ម្ទេស ៥ (ហាន់ល្អិតៗ)
ក្រូចឆ្មា
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់អំបិលប្រហែលកន្លះស្លាបព្រាកាហ្វេ និងខ្ទឹមសចូល សឹមដាក់មាន់ស្ងោ (ទាំងមូល)អោយឆ្អឹន ប្រហែល៣០នាទី។
យកត្រយោងចេក កាត់ជាបួន រួចយកដុំនីមួយៗពុះជាពី សឹមហាន់ ជាដុំបញ្ឈ តូចល្មម រួចដាក់ត្រាំក្នុងទឹក (មើលវីឌីអូ) រួចលាងទឹកអោយស្អាត។
ពេលមាន់ស្ងោឆ្អឹនហើយ ស្រង់មាន់ចេញ រួចដាក់ស្ករ អំបិល ប៊ីចេង ទឹកត្រីចូលក្នុងទឹកស្ងោមាន់។
បន្ទាប់មកដាក់ត្រយោងចេកចូលទុកអោយពុះ។
យកសាច់មានដែលស្ងោឆ្អឹនទៅហែកជាដំធំល្មម រួចយកទៅដាក់ក្នុងឆ្នាំងសម្លរ (ពេលទឹកកំពង់ពុះ) រួចកូអោយសព្វ ទុកអោយពុះជាកាស្រេច៕
ពេលទទូលទាន ដួសសម្លរដាក់ចាន រួចដាក់ក្រូចឆ្មា ស្លឹកជី និងម្ទេស តាមចំនូលចិត្តជាការស្រេច៕

របៀបធ្វើ ការីត្នោត
គ្រឿងផ្សំៈ
សាច់មាន់ ៣គីឡូកន្លះ (កាន់ធំល្មម)
ត្នោត ១៥ផ្លែ (ចិត ឬ ឈូសស្តើងៗ)
ម្ទេសឆ្អើ ២ខាំ ចិញ្រ្ចាំអោយម៉ត់
ដូងទុំ ២គីឡូក្រាម
ទឹកត្រី ៥ស្លាបព្រាបាយ
អំបិលគ្រួស ៥ស្លាបព្រាបាយ
ម្សៅស៊ុប ២ស្លាបព្រាបាយ
ស្ករត្នោត ៩ស្លាបព្រាបាយ
ប្រេងឆា ៤ស្លាបព្រាបាយ
គល់ស្លឹកគ្រៃ ១០ដើម
រំដេង ១ខាំ
ស្លឹកក្រូច ៦សន្លឹក
ល្មៀត ៣ទៅ៤ ដុំ
ខ្ទឹមស និង ខ្ទឹមក្រហម ២ខាំ
កាពិ ១ខាំ
របៀបធ្វើៈ
យក គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូច និង ខ្ទឹមសក្រហមបុកជាមួយគ្នាអោយម៉ត់ល្អ សឹមដាក់កាពិចូលបុកជាមួយគ្នាអោយសព្វ។
យកត្នោតដែលចិត្តរួចទៅស្ងោ ១០នាទី រួចស្រង់ដាក់កញ្រ្ចែង លាងទឹកអោយស្អាតច្របាច់អោយស្ងួតទឹក។
យកដូងមកពូត ទុកក្បាលខ្ទិះ ១លីត្រ និងចុងខ្ទិះ ៥ទៅ៦លីត្រ។
ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅសឹមដាក់ម្ទេសឆ្អើចូលឆាអោយក្រហមល្អ (ប្រហែល ២នាទី) រួចដាក់គ្រឿងបុកចូលឆា ៣នាទីទៀត សឹមដាក់គ្រឿងផ្សំរសជាតិទាំងអស់ឆាអោយសព្វល្អប្រហែល ៣នាទីទៀត សឹមដាក់ក្បាលខ្ទិះពាក់កណ្តាលចូលឆាជាមួយគ្រឿងប្រហែល៣នាទីទៀត។
ដាក់សាច់ចូលឆាជាមួយគ្រឿងអោយសព្វ នឹងដាច់ទឹកល្អប្រហែល ១០នាទី។
ដាក់ត្នោតចូលឆាជាមួយសាច់អោយសព្វ រំងាស់អោយដាច់ទឹកចេញពីត្នោត ប្រហែល១០នាទី។
ដាក់ចុងខ្ទិះចូលរំងាស់អោយពុះ និងឆ្អឹនសាច់ល្អ។
ចាក់ក្បាលខ្ទិះដែលនៅសល់ចូល(កុំកូរ) ទុកអោយពុះជាការស្រេច៕

របៀបធ្វើ សម្លរម្ជូទងល្ពៅ
គ្រឿងផ្សំៈ
ទងល្ពៅ ១គីឡូកន្លះ
ត្រី (តាមចំនូលចិត្ត) កន្លះគីឡូ
ត្រីឆ្អើ (យកតែសាច់) ១កូនចានចង្កិះ
ប្រហុក ១ស្លាបព្រាបាយ
ម្សៅស៊ុប ២ស្លាបព្រាបាយ
ទឹកត្រី ២ស្លាបព្រាបាយ
ស្ក ១ស្លាបព្រាបាយ
អំបិល ១ស្លាបព្រាកាហ្វេ
អំបិលទុំ
ម្ទេស ៦
ខ្ទឹមស ៣កណពឹស
ម្អម
ទឹក ឬទឹកស៊ុប ២លីត្រ
របៀបធ្វើៈ
សកទងល្ពៅអោយស្អាត កាត់វែងល្មម យកតែខ្ចីៗ រួចត្រាំទឹក និងលាងអោយស្អាត។
ហាន់ខ្ទឹម ម្ទេស និងម្អមល្អិតៗ ទុកមួយអន្លើ។
ដាំទឹកអោយពុះ ជ្រុំប្រហុក រួចស្រង់ពពុះចោលសឹមដាក់ត្រីឆ្អើ អំបិល ស៊ុបមាន់ ស្ករ ទឹកត្រី និងបន្លែចូលទុកអោយពុះ។ពេលពុះដាក់ត្រីចូលទុកអោយពុះដាក់អំពិលចូលទុកអោយពុះម្តងទៀត សឹមដាក់ម្អម ខ្ទឹម និងម្ទេសចូលកូអោយសព្វជាការស្រេច៕

Subscribe to:
Posts (Atom)