គ្រឿងផ្សំៈ
មាន់
ដំឡូងបារាំង ឬ ជ្វា
ម្ទេសឆ្អើរ
ដូងទុំ
ខ្ទឹមបារាំង
គល់ស្លឹកគ្រៃ
គ្រឿងការី
អំបិល ទឹកត្រី ស្ករ
ប៊ីចេង / ម្សៅស៊ុប
ប្រេងឆា។
វិធីធ្វើៈ
មាន់លាងទឹកឲ្យស្អាតកាប់ជាដុំធំៗ យកទៅចៀនឲ្យលឿងដួសទុកសិន ដំឡូងពុះជា ៤ ចៀនឲ្យលឿងដួសទុកសិនដែរ ។ ម្ទេសឆ្អើរលាងទឹក បុកជាមួយគល់ស្លឹកគ្រៃ និង ខ្ទឹមសឲ្យម៉ដ្ឋ ។ ពូតខ្ទិះដូងយកក្បាលខ្ទិះទុក ពូតយកទឹកទី២ ដាំជាមួយគ្រឿងបុក ។ ដាក់សាច់មាន់ចូល ថែមគ្រឿងការី ដំឡូង និង គ្រឿងទេសទាំងអស់ចូល ។ ភ្លក់មើលរសជាតិ តាមចូលចិត្ត រំងាស់រហូតសាច់មាន់ផុយជាការស្រេច ។
King News
Bring you happy and new in your life
Google Ad
Monday, July 10, 2017
របៀបធ្វើ ការីមាន់
Friday, July 7, 2017
របៀបធ្វើ ការីក្រហម ប៉េណាំង
គ្រឿងផ្សំៈ
ទឹកប៉េងប៉ោះខាប់ ៤ ស្លាបព្រាបាយ
ខ្ទឹមបារាំង ១ ផ្លែ ពុះជា ៤ ដុំ
រំដេងហាន់បន្ទះៗស្ដើងៗ ប៉ុនមេដៃ
ខ្ទឹមស ៣ កំពឹស
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវខាប់ ១ ស្លាបព្រាកាហ្វេ
ទឹកត្រី ២ ស្លាបព្រាបាយ
កាពិ ១ ស្លាបព្រាកាហ្វេ
ម្ទេសប្លោកម៉ដ្ឋ ១ ស្លាបព្រាបាយ
ម្សៅម្ទេស ២ ស្លាបព្រាបាយ
គ្រាប់ជីបន្លាម៉ដ្ឋ ១ ស្លាបព្រាបាយ
ម្ទេសក្រហម ១ឬ២ ផ្លែ តាមចិត្តចង់ហឹរ
រមៀត កន្លះស្លាបព្រាកាហ្វេ
ឃ្យូមមីន ១ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ២ សន្លឹក
ដើមឧបឈើយ (ម្សៅ) កន្លះស្លាបព្រាកាហ្វេ
ម្សៅខ្លឹមចន្ទន៍ក្រស្នា ១ភាគ៤ ស្លាបព្រាកាហ្វេ
ម្សៅផ្កាក្លាំពូ ១ភាគ៤ ស្លាបព្រាកាហ្វេ
ខ្ទិះដូងល្អ ១ កំប៉ុង
ក្រូចឆ្មារ ១ ចំហៀង
ជីនាងវង (ជីក្រហម) ស្រស់ សម្រាប់តុបតែង ។ នេះជាមុខម្ហូបដ៏ល្បីល្បាញរបស់ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ។
វិធីធ្វើៈ
ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនសម្រាប់កិនគ្រឿង ឬ ត្បាល់បុក ហើយកិនឬបុកឲ្យម៉ដ្ឋតាមត្រូវការ កាន់តែម៉ដ្ឋកាន់តែល្អ ។ ថែមខ្ទិះដូង ១ កំប៉ុង លាយជាមួយគ្រឿងដើម្បីឲ្យរាវបន្តិច ។ សាច់ ត្រី តៅហ៊ូ ម្សៅស្រូវសាលី សណ្ដែក និង បន្លែផ្សេងៗ ថែមតាមត្រូវការ ។ ចម្អិនក្នុងឆ្នាំង ឬ ខ្ទះធំ ឬក៏ ក្នុងម៉ាស៊ីន អូវ៉ែន ។ អាំងសាច់តាមរបៀបការីប៉េណាំងក្នុងសីតុណ្ហភាពកម្ដៅ៣៧៥ អង្សា យ៉ាងហោចណាស់ ១ ម់ោង ឬ រហូតសាច់ឆ្អិនល្អ ។ តុបតែងការីប៉េណាំងរបស់អ្នកដោយប្រើស្លឹកជីនាងវង (ជីក្រហម) ស្រស់ៗ ដើម្បីសម្រស់ រសជាតិ និង ក្លិនរបស់ជីនាងវងរបស់យើង ។

របៀបធ្វើ ការីលឿង
គ្រឿងផ្សំៈ
គល់ស្លឹកគ្រៃហាន់ កន្លះគល់ ខាងក្រោម
ម្ទេសលឿង ២ឬ៣ គ្រាប់
រំដេងប៉ុនមេដៃ ហាន់ស្ដើងៗ
ខ្ទឹមស ៣ កំពឹស
ជីវ៉ាន់ស៊ុយម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
គ្រាប់ មូតាដ (ឬមូតាដធម្មតា)
ម្សៅខ្លឹមចន្ទន៍ក្រស្នាស្រស់ ១/៤ ពែង (អាចជំនួសដោយដើមឧបឈើយ)
ទឹកត្រី ៣ ស្លាបព្រាបាយ
រមៀត កន្លះស្លាបព្រាកាហ្វេ
ស្ករត្នោត ១ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ២ សន្លឹក
ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
ខ្ទិះដូង ១/៣ កំប៉ុង
វិធីធ្វើៈ
យកគ្រឿងទេសទាំងអស់ដាក់ក្នុងត្បាល់បុកឬកិនឲ្យម៉ដ្ឋល្អ ។ ពេលស្លត្រូវឆាវាឲឈ្ងុយសិន រួចទើបថែមទឹកខ្ទិះដូង ជាមួយ សាច់ គ្រឿងសមុទ្រ ឬ បន្លែតាមចំណូលចិត្ត ។ ពេលចម្អិន ត្រូវភ្លក់មើលសាប ប្រៃ និង ថែមគ្រឿងទេសតាមត្រូវការ ។ បើសាបថែមទឹកត្រីបើហឹរពេក ថែមខ្ទិះដូង ។ បើប្រៃ ថែមទឹកក្រូចឆ្មារ ។ បើជូរពេកថែមស្ករ ។

របៀបធ្វើ ការីក្រហម
គ្រឿងផ្សំៈ
ខ្ទឹមក្រហម ៣ ដុំ ហាន់ស្ដើងៗ
គល់ស្លឹកគ្រៃ ១ ដើម
ម្ទេសក្រហម ១-៣ ផ្លែ ឬ ទឹកម្ទេសខាប់
ខ្ទឹមស ៣ ដុំ
រំដេង ប៉ុនមេដៃ ហាន់ស្ដើងៗ
ម្រេចស ១/៤ ស្លាបព្រាកាហ្វេ
ឃ្យូមមីន (គ្រាប់ម្អម) ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
គ្រាប់វ៉ាន់ស៊ុយម៉ដ្ឋ ២ ស្លាបព្រាបាយ
ទឹកត្រី ៣ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ១ សន្លឹក
កាពិ ១ ស្លាបព្រាកាហ្វេ
ស្ករស ១ ស្លាបព្រាកាហ្វេ
ម្សៅម្ទេសក្រហម ១ កន្លះ ស្លាបព្រាបាយ
ខ្ទិះដូង ១/៣ ពែង ឬ ច្រើនតាមចូលចិត្ត

របៀបធ្វើ ជើងទា ចំហុយផ្សិតចិន
គ្រឿងផ្សំៈ
ជើងទា
ជីវ៉ាន់ស៊ុយ
ស្ករស
ខ្ទឹមស
បីចេង
ប្រេងខ្យង
ម្រេច
ផ្សិតក្រៀម
ប្រេងល្ង
វិធីធ្វើៈ
ជើងទាផាក់ឡូវ ៥គូ, ខ្លាញ់ជ្រូកទំហំ ៥x៥ ស.ម ៣បន្ទះ, ផ្សិតចិន ៥ដើម, ខ្ទឹមស ដុំបំបែក ១០កំពិស, ឬសជីវ៉ាន់ស៊ុយ ៣ដើម, ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ , ស្ករស ១ស្លាបព្រាកាហ្វេ , ប្រេងខ្យង ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ , ទឹកស៊ុប ១/២ ពែង , ប៊ីចេង ។ ផ្សិតចិន ត្រាំទឹកអោយទន់ កាត់ផ្នែកចាស់រឹងចេញ ។ កាប់ជើងទា ជាកង់ៗ ដាក់តម្រៀបក្នុងឆ្នាំងដី ដែលរៀបខ្លាញ់ជ្រូក ពីក្រោមជាស្រេច ដាក់ផ្សិតចិន ខ្ញី ខ្ទឹមស ឬសជីរវ៉ាន់ស៊ុយ ម្រេច ។ ផ្សំស្ករ ប៊ីចេង ប្រេងខ្យង ប្រេងល្ង ទឹកស៊ុប ចូលជាមួយគ្នា ស្រោចក្នុងឆ្នាំងដី បិទគម្រប ដាក់លើចង្រ្កាន ចំហុយ រហូតនៅទឹកតិចៗ ទទួលទានជាមួយទឹកជ្រលក់ជូរ និងម្រេចម៉ដ្ឋ ៕

របៀបធ្វើ ស្ងោជ្រក់គ្រឿងសមុទ្រ
គ្រឿងផ្សំៈ
គ្រឿងសមុទ្រ ៣ទៅ៤ខាំ (តាមចំនូលចិត្ត មឹក គ្រុំ បង្គា ជើងក្តាម)
ផ្សិតចំបើង កន្លះខាំ (ពុះជាពីរ)
រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
ទឹកត្រី ២ទៅ៣ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ ៣ទៅ៤ស្លាបព្រាបាយ
ម្ទេស
ជីនាងវង
ទឹក ១លីត្រ
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់ម្ទេស រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី និងផ្សិតចូលទុកអោយពុះ។ដាក់គ្រឿងសមុទ្រចូល ទុកអោយពុះប្រហែល ២នាទី (កុំគ្រប) រួចបិទភ្លើង។ ដាក់ស្លឹកជី និងទឹកក្រូចឆ្មារកូអោយសព្វជាការស្រេច៕

របៀបធ្វើ សម្លម្ជូត្រីឆ្អើ
គ្រឿងផ្សំៈ
ត្រីឆ្អើ ឬ ត្រីងៀតអាំង ៣ខាំ
ប៉េងប៉ោះ ៥ផ្លែតូចៗ
រំដេង ហាន់ស្តើងៗ ៦ទៅ៧ចំនិត
គល់ស្លឹកគ្រៃ ២ទៅ៣គល់ (ហាន់ប្រឆិតៗ)
ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក
ទឹកត្រី ៣ស្លាបព្រាបាយ
ម្ទេសគ្រៀម ១០ផ្លែ
ខ្ទឹមក្រហម ៥ដុំ ពុះជាពីរ
ទឹកអំពិលទុំ ២ស្លាបព្រាបាយ
ម្រេះព្រៅ
ទឹក ១លីត្រ
របៀបធ្វើៈ
ដាំទឹកអោយពុះ ដាក់ខ្ទឹមក្រហម រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី ទឹកអំពិលទុំ និងប៉េងប៉ោះចូលដាំអោយពុះប្រហែល ២នាទី។
ពេលទឹកកំពង់ពុះ ហែកត្រីដាក់ (ហែកជាដំៗ) រួចដាក់ស្លឹកម្រេះព្រៅ និងម្ទេសចូលជាការស្រេច៕

Subscribe to:
Posts (Atom)